Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ប្រារព្ធកម្មវិធីអង្គរសង្ក្រាន្ដឆ្នាំថ្មី ២០១៦

09-04-2016 21:01

(ភ្នំពេញ)៖ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ បានប្រារព្ធកម្មវិធីអង្គរសង្ក្រាន្ដឆ្នាំថ្មី ២០១៦នេះ ដែលមានការចូលរួមពីសិស្សនិស្សិត ជាង២០០នាក់ នៅខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះ លោក ស៊ី លាង អគ្គនាយកនៃសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ក៏បានឧបត្ថម្ភនូវអាវយឺតចំនួន៦០០អាវ ដល់សិស្សមកពីសាខាទី១ និងសាខាទី២ និងអ្នកចូលរួមដទៃទៀត រាំបទម៉ាឌីហ្សុនផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៥-២០១៦នេះ សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ  បានបើកដំណើរការចំនួន១៧​សាខាហើយ ក្រោយពីមានការគាំ​ទ្រពីសំណាក់​មាតាបិតា​របស់សិស្ស​កន្លងមកនេះ៕