(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បាននាំយកអំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅចែកជូន ដល់កម្មករសំណង់ប្រមាណ៨០នាក់ ដែលកំពុងបម្រើការងារនៅការដ្ឋានសំណង់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាប៉ុន្មានថ្ងៃមុននេះ។

លោកស្នងការបានជួបជាមួយស្នងការរង និងលោកស្រីស្នងការរង ដែលធ្លាប់បម្រើការងារជាមួយគ្នាអស់ប្រមាណ១០ឆ្នាំ នៅពេលដែលលោកជាស្នងការខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍បានថ្លែងថា អំណោយទាំងនេះបានមកពីការជួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោកស្នងការបានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនចំពោះបងប្អូនជាកម្មករសំណង់នៅក្នុងការដ្ឋានទាំងមូល និងឲ្យខិតខំធ្វើការដើម្បីគ្រួសាររបស់ខ្លួនម្នាក់ៗ ហើយការការទាំងឡាយណាក៏ដោយឲ្យតែមិនខុសច្បាប់គឺបងប្អូនអាចធ្វើដោយក្តីសប្បាយរីករាយ។ ជាមួយគ្នានេលោកឧត្តម់សេនីយ៍ស្នងការអាត់ ខែម បានផ្តល់ប្រាក់ចំនួន២០០ដុល្លារ ដល់ស្នងការរងនគរបាលទាំង២នាក់ និងសម្រាប់កម្មករម្នាក់ៗទទួលបាន៣ម៉ឺនរៀលផងដែរ៕