(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៥៦,២០៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,៥៥៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៥,៣៧៣នាក់ (ស្លាប់ ១៤៣,៤៥៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៩២,៦៥៦នាក់ (ស្លាប់ ៤៣,៤០៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៨១,៣៣៩នាក់ (ស្លាប់ ២៩,០៤៥នាក់)
* ថៃ ឆ្លងចំនួន ១,៩២៧,៧៦៣នាក់ (ស្លាប់ ១៩,៣៣៨នាក់)
* វៀតណាម ឆ្លងចំនួន ៩៣២,៣៥៧នាក់ (ស្លាប់ ២២,២០៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០២,០២៤នាក់ (ស្លាប់ ១៨,៧២៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២០០,៨៤៤នាក់ (ស្លាប់ ៤២១នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៧០២នាក់ (ស្លាប់ ២,៨០០នាក់)
* ទ្បាវ ឆ្លងចំនួន ៤១,៨២៩នាក់ (ស្លាប់ ៧០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៣២១នាក់ (ស្លាប់ ៨៩នាក់)៕