(ភ្នំពេញ)៖ លោកជំទាវ ស៊ុន ម៉ាលី ហេកាន់ ព្រមទាំងបុត្រ មានទុក្ខយ៉ាងក្រៀមក្រំ ដោយឯកឧត្តម ហេ កាន់ ទីប្រឹក្សារាជរដ្ឋាភិបាល (អតីតអភិបាលរងរាជធានីភ្នំពេញ) ត្រូវជាស្វាមីនិងឪពុក បានទទួលមរណភាពកាលពីវេលាម៉ោង ១១:១១នាទីយប់ នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ (មិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ទេ)។

សពត្រូវបានតម្កល់និងធ្វើពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋានលេខ២៩ ផ្លូវលេខ១០ បុរីអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងត្រូវដង្ហែរចេញពីគេហដ្ឋានទៅបូជានៅវេលាម៉ោង ៦:០០នាទីព្រឹក នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទីរសៀល រួចព្រឹកឡើងថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រគេនយាគូព្រះសង្ឃ ធ្វើពិធីរាប់បាត្រ វេរភត្តាហារ និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

សេចក្តីដូចបានជម្រាបជូនខាងលើ ជាដំណឹងជម្រាបជូនដល់សាច់ញាតិ និងញាតិមិត្តជិតឆ្ងាយ៕ លេខទូរសព្ទទំនាក់ទំនង៖ 011 405 506