(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរមួយ សូមប្រកាសឈ្មោះ ផាត់ ស្តើង ភេទប្រុស អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិព្រៃរងៀង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់ក្រុមហ៊ុន ដោយប្រមូលលុយដែលបានពីការលក់ផលិតផល​ ទៅប្រើប្រាស់ផ្ទាល់ខ្លួន ឲ្យចូលខ្លួនមកដោះស្រាយបញ្ហាជាមួយ នឹងក្រុមហ៊ុនដោយសន្តិវិធី។

ក្រុមហ៊ុនក៏សូមអញ្ជើញអ្នកធានាសងបំណុលដែលជាឪពុកក្មេក មានឈ្មោះ មុយ មៀឃ និងភរិយា មានឈ្មោះ មិន ស្រីង៉ែត មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី អោយចូលខ្លួនមកដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនដោយសន្តិវិធី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១០៖០០ព្រឹកជាកំហិត។ ប្រសិនបើអ្នកទាំងបីខាងលើមិនចូលខ្លួនមកដោះស្រាយទេ ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន និងតុលាការជាកំហិត៕