(ភ្នំពេញ)៖ បុរសម្នាក់បានបើកម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឱ្យរងរបួសបាក់ដងឆ្អឹងកាំបិតខាងស្ដាំ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចមូលដ្ឋាន ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្រ្គោះលេខ R036 របស់ក្រុម៧១១ ដឹកយកទៅសង្គ្រោះ​នៅមន្ទីពេទ្យ​ភ្លាមៗផងដែរ។

សមត្ថកិច្ចមិនទាន់​បានបញ្ជាក់ថា​ពីអត្តសញ្ញាណ​ជនរងគ្រោះនៅឡើយទេ៕