(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ នៅគ្រប់តាមបណ្តាស្រុកក្នុងខេត្តកោះកុង។

តាមការជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីព្រឹកវេលាម៉ោង៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី និងពេលរសៀលវេលាម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទីរសៀល ជារៀងរាល់ថ្ងៃនៅតាមទីតាំងនីមួយៗ នៅតាមបណ្តាស្រុក ក្នុងខេត្ត ដែលរៀបចំជូនក្នុងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណា ព្យាបាល ដែលនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕