(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២០៦,៧៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៨,៨២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៤,៣៥៨នាក់ (ស្លាប់ ១៤៣,៤០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៨៧,២៧៦នាក់ (ស្លាប់ ៤៣,១៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៧១,៦៤២នាក់ (ស្លាប់ ២៨,៩១២នាក់)
* ថៃ ឆ្លងចំនួន ១,៩១២,០២៤នាក់ (ស្លាប់ ១៩,២០៥នាក់)
* វៀតណាម ឆ្លងចំនួន ៩២១,១២២នាក់ (ស្លាប់ ២២,០៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០០,០៧៣នាក់ (ស្លាប់ ១៨,៦៩៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៩៨,៣៧៤នាក់ (ស្លាប់ ៤០៧នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៥២២នាក់ (ស្លាប់ ២,៧៨៨នាក់)
* ទ្បាវ ឆ្លងចំនួន ៤០,២៧១នាក់ (ស្លាប់ ៦៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,១៣០នាក់ (ស្លាប់ ៨៨នាក់)៕