(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (សុីណូវ៉ាក់) ដូសទី១ ជូនដល់កុមារអាយុ ៥ឆ្នាំ ដែលរស់នៅតាមក្រុង ស្រុកក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ដំណើរការចាក់នឹងចាប់ផ្តើមពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:៣០ថ្ងៃត្រង់ និងរសៀលម៉ោង១៤:០០ ដល់ម៉ោង ១៦:៣០នាទី។ ដោយឡែកគម្លាតនៃការចាក់ដូសទី២ នឹងត្រូវធ្វើឡើងរយៈពេល២៨ថ្ងៃ ក្រោយចាក់ដូសទី១។

គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំង មាននៅក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកវ៉ារិន៕