(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ពេលព្រឹកចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១១៖០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង១៦ ៖០០នាទី នៅតាមទីតាំងដែលរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណា ព្យាបាល ត្រូវនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖