(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជុំរុញដល់សមាជិកគណបក្សសង្កាត់ និងសាខាគណបក្សភូមិ ក្នុងគោលដៅពង្រឹងសមត្ថភាព លើសកម្មភាពផ្សេងៗ ក្នុងមូលដ្ឋាន។

សកម្មភាពចុះសួរសុខទុក្ខ និងសំណេះសំណាលពង្រឹងគណបក្សសង្កាត់ និងគណៈបក្សភូមិ ក្នុងគោលដៅពង្រឹងសមត្ថភាព លើសកម្មភាពផ្សេងៗ ក្នុងមូលដ្ឋាន ពីសំណាក់លោក ជុំ បាយ័នវិបុល នេះបានអនុវត្តឡើង ក្នុងនាមលោកជាតំណាងឱ្យលោក ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់ និងមានការចូលរួមផងដែរ ពីលោក ហ៊ាង ថារេត អនុប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

លោក ជុំ បាយ័នវិបុល បានបង្ហាញការចូលរួមក្នុងគោលដៅពង្រឹងគណបក្សឱ្យមានតម្លាភាព តាមរយៈការបន្តធ្វើការអភិវឌ្ឍមូលដ្ឋាន និងបន្តកសាងអំពើល្អបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់យុទ្ធនាការឃោសនា ក៏ដូចជាការបណ្តុះបណ្តាលយុវជនបន្ថែម ពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស បន្ទាប់ពីបានដេញដោលសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងរាក់ទាក់ប្រកបដោយបរិយាកាសរីករាយ ជាមួយអនុប្រធានសមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់, នគរបាលប៉ុស្តិ៍, បុគ្គលិកសង្កាត់, សាខាបក្សភូមិចំនួន៣, ប្រជាការពារសង្កាត់, ផ្សារ និងយុវជនសង្កាត់៕