(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ នៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងបានលុង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ពេលព្រឹកចាប់ពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៧៖០០នាទី នៅសាលមហោស្រពសម្តេចតេជោ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

សូមបញ្ជាក់ថាប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី៖