(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១៨៧,៧២៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៨,៥៣៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៣,៨៣៥នាក់ (ស្លាប់ ១៤៣,៣៨៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៨៣,៨៩៦នាក់ (ស្លាប់ ៤៣,០៤៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៦៦,៦៦៣នាក់ (ស្លាប់ ២៨,៨៧៦នាក់)
* ថៃ ឆ្លងចំនួន ១,៩១២,០២៤នាក់ (ស្លាប់ ១៩,២០៥នាក់)
* វៀតណាម ឆ្លងចំនួន ៩១៥,៦០៣នាក់ (ស្លាប់ ២២,០៣០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៩,៣២១នាក់ (ស្លាប់ ១៨,៦៦៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៩៥,២១១នាក់ (ស្លាប់ ៣៩៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៤២៧នាក់ (ស្លាប់ ២,៧៨១នាក់)
* ទ្បាវ ឆ្លងចំនួន ៣៩,៥៧៨នាក់ (ស្លាប់ ៦២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,០៦៥នាក់ (ស្លាប់ ៨៧នាក់)៕