(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នឹងបើកយុទ្ធនារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនកុមារអាយុ ០៥ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង ដែលតម្លាតរវាងដូសទី១ និងដូសទី២ ចំនួន២៨ថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១នេះ។

រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ចាប់ពីម៉ោង៧៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី និងពីម៉ោង០១រសៀល ដល់ម៉ោង០៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ជាស្ថាពរនៅតាមទីតាំង និងតាមវេន កាលបរិច្ឆេទដែលរៀបចំដោយរដ្ឋបាលក្រុង ស្រុក មានដូចខាងក្រោមក្នុងតារាង។

សូមបញ្ជាក់ ប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវជូនកូនមកទទួលចាក់វ៉ាក់សាំង និងសូមយកភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែនផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖