(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សាន សុទ្ធី អនុប្រធានមន្ទីរ សហការជាមួយកម្លាំងនគរបាល ក្រោមការសម្របសម្រួលដោយតំណាងអយ្យការ បានបើកប្រតិបត្តិការ ចុះបង្ក្រាប និងចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន៣នាក់ ជាបន្តបន្ទាប់ នៅយប់ថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះ បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន នៅចំណុចផ្លូវជាតិលេខ​ ៨A ទុលមុខហាងលក់នំប៉័ងយីហោភ្នំពេញ និងជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃនេះ ទីតាំងកែច្នៃឈើមួយកន្លែង តាមបណ្តោយផ្លូវលេខ​១៩៨០ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាបបាន ដកហូតគ្រឿងញៀនចំនួន២សុង ស្មើនិង២០កញ្ចប់ ឬ២០០០គ្រាប់ ប្រហែលជាង១គីឡូក្រាម៕