(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០១នាក់, ជាសះស្បើយ២៣៧នាក់, ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៦លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៩ម៉ឺននាក់ និងជាសះស្បើយជាង ២២៣លាន ១៤ម៉ឺននាក់!

៣៖ លោកស្រី ឱ វណ្ណឌីន ចាត់ទុកជំនួយវ៉ាក់សាំងផ្ដល់ទៅវៀតណាម បញ្ជាក់ច្បាស់ពីសន្តានចិត្តដ៏ល្អប្រពៃ និងទូលំទូលាយរបស់សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧៨,៤៦០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២០៨នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ វៀតណាម ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការឧបត្ថម្ភវ៉ាក់សាំង២០ម៉ឺនដូស ក្នុងកាលៈទេសៈដ៏លំបាកនេះ

៦៖ ថៃ៖ ទីក្រុងបាងកកត្រៀមខ្លួន សម្រាប់ការបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា

៧៖ ទំនាក់ទំនងរវាងកម្ពុជា និងចិន ជួយកម្ពុជាឱ្យសម្រេចបាននូវ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងកម្រិតខ្ពស់

៨៖ ថៃ៖ មនុស្សជិត ៩,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៩៖ កម្ពុជានឹងតែងតាំងប្រេសិតពិសេស ក្នុងពេលធ្វើប្រធានអាស៊ានដើមឆ្នាំក្រោយ ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា

១០៖ បក្សកាន់អំណាចនៅជប៉ុនទំនងជាពិបាក ក្នុងការរក្សាចំនួនអាសនៈតាមការចង់បាន សម្រាប់ការបោះឆ្នោតសកលចុងសប្តាហ៍នេះ

១១៖ កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេស ដែលអាចស្នើសុំសិទ្ធិក្នុងការផលិត «ថ្នាំព្យាបាលកូវីដ១៩» របស់ក្រុមហ៊ុនអាមេរិក Merck ផងដែរ

១២៖ កូរ៉េខាងត្បូងប្រកាសពីការបោះជំហានដំបូង ស្របតាមគោលដៅ «រៀនរស់នៅជាមួយកូវីដ-១៩»

១៣៖ ម្ចាស់រោងភាពយន្ត៖ ការអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្ត ជួយសង្រ្គោះអាជីវកម្មភាពយន្តឱ្យរស់ឡើងវិញ ខណៈបាត់ចំណូលជិតមួយឆ្នាំ

១៤៖ តំណាងជាន់ខ្ពស់អាមេរិក៖ ទីក្រុងវ៉ាស៉ីនតោន ប្តេជ្ញានឹងជួយកោះតៃវ៉ាន់ការពារខ្លួន

១៥៖ គណៈកម្មាធិការ UN អនុម័តសេចក្តីព្រាងដំណោះស្រាយ អំពាវនាវឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ

១៦៖ អង់គ្លេស កោះហៅអគ្គរដ្ឋទូតបារាំងឱ្យចូលបំភ្លឺ ខណៈជម្លោះដែននេសាទ កាន់តែតានតឹងឡើង

- ព័ត៌មាន Fresh News

១៖ Facebook ប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូការទៅជា «Meta» ខណៈបណ្ដាញសង្គម Facebook នៅរក្សាឈ្មោះដដែល

២៖ បញ្ហាសង្វាក់ផលិតកម្មបានធ្វើឱ្យ Apple ខាតបង់ប្រាក់ ៦ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ខណៈប្រាក់ចំណូលកើនឡើងជិត ៣០ភាគរយ

៣៖ ប្រាក់ចំណូល និងចំណេញរបស់ Samsung នៅក្នុងត្រីមាសទី៣បានបំបែកកំណត់ត្រា និងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ

៤៖ Barcelona តែងតាំងលោក Barjuan ជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់តំណែងលោក Koeman

៥៖ កាតា ចុះកិច្ចសន្យាជាមួយសណ្ឋាគារធំជាងគេបំផុតរបស់អឺរ៉ុប សម្រាប់រៀបចំកន្លែងស្នាក់នៅឲ្យអ្នកគាំទ្រ World Cup

៦៖ ផលិតកម្ម YG ប្រកាសជាផ្លូវការ បដិសេធការចូលរួមរបស់ Lisa សមាជិក BLACKPINK សម្រាប់ការប្រគំតន្រ្តីនៅថៃ

៧៖ Man United និង Liverpool កំពុងតែឈរនៅលំដាប់កំពូលនៃការតាមចុះកិច្ចសន្យាជាមួយ Phillips

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)