(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លី ច័ន្ទភក្តី សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័ចិត្ត ស.ស.យ.ក និងសហការីក្រុមគ្រូពេទ្យ, លោក លោកស្រីអភិបាលរង, លោក គណៈនាយករដ្ឋបាល, ប្រធានការិយាល័យទាំង១១, លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ផងដែរ។

រដ្ឋបាលខណ្ឌ បានកំណត់យកទីតាំងចំនួន៣ ជាមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ រួមមាន៖

*ទី១៖ មណ្ឌលចាក់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកចតុមុខ
*ទី២៖ មណ្ឌលចាក់វ៉ាក់សាំងអតីតភោជនីយដ្ឋានពិភពថ្មី
*ទី៣៖ មណ្ឌលចាក់វ៉ាក់សាំងឃ្លាំង ក្នុងរាជាយស្ម័យាន(ស្ថានីយរថភ្លើង)។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជាដូសជំរុញឲ្យបានគ្រប់ៗគ្នា៕