(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០១នាក់, អ្នកជំងឺចំនួន២៣៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៧នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៣២១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៣០០នាក់, ស្លាប់សរុបចំនួន២,៧៧៣នាក់៕