(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឈ្មោះ ឡោ ប៊ុនភ័ក្រ្ត មិនមែនជាមន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ ដូចបណ្តាញសង្គមមួយចំនួនបានចុះផ្សាយនោះឡើយ។

ការបដិសេធខាងលើនេះ បានធ្វើឡើងក្រោយមានការផ្សព្វផ្សាយថា លោក ឡោ ប៊ុនភ័ក្រ្ត ជាមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ដែលរងការចោទប្រកាន់វាយប្រជាពលរដ្ឋរហូតសន្លប់។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះ ពុំមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ។ ខ្ញុំបាទសូមបញ្ជាក់ថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរឿងក្តីនេះហើយ ប៉ុន្តែការស៊ើបអង្កេត គឺជាការសម្ងាត់។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ សុំឱ្យបណ្តាញសង្គមធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ៕