(កូរ៉េខាងជើង)៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីភាពជោគជ័យ នៃការសាកល្បងបាញ់គ្រាប់រ៉ុកែតឆ្លងទ្វីប នេះបើយោងតាមសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ។

ការធ្វើតេស្តិ៍សាកល្បង ទទួលបានភាពជោគជ័យនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌល Sohae ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានៃការបាញ់សាកល្បងនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ស៊ិនហួរ។​ 

ភាពជោគជ័យ នៃគ្រាប់រ៉ុកែតឆ្លងទ្វីបនេះ គឺមានសារៈសំខាន់ ក្នុងការពង្រឹងគុណភាពកម្លាំងនុយក្លេអ៊ែរ នៅក្នុងវិស័យការពារជាតិ របស់កូរ៉េខាងជើងបន្ថែមទៀត​៕