(កណ្តាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អមដំណើរដោយលោក នួន ណារិន អនុប្រធាគណពង្រឹងឃុំដើមឬស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បាននាំអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន១៥៩គ្រួសារ ក្នុងភូមិស្រម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

នាឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។

លោកបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រឡាញ់ ខ្មែរស្រឡាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗ ចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។

គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះ ទទួលការជន់លិចស្ទើរ១០០% ខណៈដែលអាជ្ញាធរខេត្តមូលដ្ឋាន កម្លាំងទាំង៣ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈសកម្មភាពទាំងនេះទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋពេញមួយ ស្រុកកណ្ដាលស្ទឹងតែម្ដង។

អំណាយ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ចែកជូនដល់ប្រជាពលរដ្ឋចំនួន១៥៩គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ២៥គឹឡូ ទឹកត្រី១យួរ ទឹកសុីអីវ១យួរ មី១កេសតូច និងថវិកា ៤មុឺនរៀលផងដែរ៕