(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១២៤,០៦៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៥៥១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤២,៥៣២នាក់ (ស្លាប់ ១៤៣,៣៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៧២,៤៩១នាក់ (ស្លាប់ ៤២,៥៧៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៥៤,៧៤៩នាក់ (ស្លាប់ ២៨,៧៦៩នាក់)
* ថៃ ឆ្លងចំនួន ១,៨៩៣,៩៤១នាក់ (ស្លាប់ ១៩,០៧០នាក់)
* វៀតណាម ឆ្លងចំនួន ៩០៥,៤៧៧នាក់ (ស្លាប់ ២១,៩១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៧,៧០០នាក់ (ស្លាប់ ១៨,៦២២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៨៧,៨៥១នាក់ (ស្លាប់ ៣៦៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,២២០នាក់ (ស្លាប់ ២,៧៦៦នាក់)
* ទ្បាវ ឆ្លងចំនួន ៣៨,២៨១នាក់ (ស្លាប់ ៥៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១២,៨២៣នាក់ (ស្លាប់ ៨៣នាក់)៕