(អារ៉ាប់)៖ ស្តេចអារ៉ាប៊ីសាអូឌីត បានប្រកាសឲ្យដឹងថា នឹងសាងសង់ស្ពាន​​តភា្ជប់ពីប្រទេសអារ៉ាប់ ទៅកាន់ប្រទេស​អេហ្ស៊ីប ដោយឆ្លងកាត់​សមុទ្រក្រហម (Red Sea) នេះបើយោងតាមការចេញ​ផ្សាយរបស់សារ​ព័ត៌មាន BBC នៅមុននេះបន្ដិច។

ព្រះអង្គម្ចាស់ Salman បានប្រកាសដូច្នេះ នៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ច​ជាផ្លូវការនៅក្នុងប្រទេសអេហ្ស៊ីប។ ស្តេចអារ៉ាប៊ីសាអូឌីតរូបនេះ បានមានព្រះបន្ទូល​ថា ស្ពានថ្មីនេះ នឹងជួយបង្កើនទំនាក់​ទំនងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​ឲ្យ​កាន់​តែប្រសើរថែមនមួយកម្រិតទៀត។

ចំណែកលោក Abdul-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប ក៏បានបង្ហាញ ពីអារម្មណ៍រំភើប និង​សប្បាយរីករាយ ហើយក៏រំពឹងថា ប្រទេស​ទាំងពីរនឹង​កាន់តែមានទំនាក់ទំនងទ្វេរដង បន្ទាប់ពីស្ពាន​កាត់​​សមុទ្រមួយនេះសាងសង​រួចរាល់៕