(​យ៉ាំងហ្គោន​)៖ តុលាការ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​(​ភូមា​) នៅ​ថ្ងៃ​សុក្រ​នេះ បាន​ដោះលែង​និស្សិត​ជា​ច្រើន​នាក់ ដែល​បាន​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច នា​ថ្ងៃ​ទី​០៨ ខែ​មេសា​។​

​ការដោះលែង​នេះ​ត្រូវបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​លោកស្រី អោង​សាន ស៊ូ​ជី បានប្រកាស និង​អះអាងថា លោកស្រីសន្យា​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នកទោសនយោបាយ នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ប៉ុន្តែ​លោក​បាន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដោះលែង ឬ​មិន​ដោះលែង​វា​ស្រ័យ​ទៅលើ​តុលាការ​។​

​តាម​ការបញ្ជាក់​ពី​ប្រភព​ខាងលើ​បានឲ្យដឹងថា និស្សិត​ជាប់ពន្ធ​ធនាគារ​ប្រមាណ​ជា ៦៩​នាក់ ត្រូវបាន​ដោះលែង ដោយ​ពួក​និស្សិត​ទាំង​នេះ ត្រូវ​បាន​ជាប់​ឃុំ​តាំងពី​ខែ​មីនា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​ការធ្វើ​តវ៉ា​លើ​វិស័យ​អប់រំ ដោយ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​យោធា​លោក​ថេន សេន​៕