(ភ្នំពេញ)៖ លោក ឈឹម ចាន់ថា ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌឫស្សីកែវ ដែលកំពុងសម្រាកព្យាបាលជំងឺ និងថែទាំសុខភាពនៅគេហដ្ឋាន នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានទទួលការជួបសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សា និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ។

លោក ឯក ឃុនដឿន និងលោក ជុំ បាយ័នវិបុល បានណែនាំដល់មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាក្រុមគ្រួសារឱ្យយកចិត្តទុកដាក់ ក្នុងការមើលថែទាំសុខភាពឱ្យបានល្អប្រសើរ និងសូមជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺ បន្ទាប់ពីលោកប្រធានការិយាល័យប្រជាពលរដ្ឋ បង្ហាញនូវទឹកចិត្ត និងអារម្មណ៍រំភើប រីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាមួយនិងការជូនពរផងដែរ ដល់លោកអភិបាល និងប្រធានក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទ ដែលបានចុះមកសួរសុខទុក្ខដោយផ្ទាល់ ដែលជាការយកចិត្តទុកដាក់លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់មន្ត្រី កំពុងមានជំងឺដង្កាត់ និងជួបបញ្ហាផ្សេងៗ៕