(​បា​ដា​ដ​)៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក John Kerry បាន​ទៅដល់​ទីក្រុង​បា​ដា​ដ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi នា​ថ្ងៃ​សុក្រ ទី​០៨ ខែ​មេសា​នេះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AP ចេញផ្សាយ​នៅ​ថ្ងៃទី​០៨ ខែ​មេសា​។​

​ដំណើរ​ទស្សនកិច្ច​ដែល​មិន​បាន​គ្រោងទុក និង​មិន​បាន​ប្រកាស​ជា​ផ្លូវការ​នេះ ត្រូវបាន​គេ​ដឹងថា លោក John Kerry និង​លោក Haider al-Abadi នឹង​ពិភាក្សាគ្នា​ទៅលើ​នៃ​ការវាយប្រហារ​ក្រុម​ឧទ្ទាម ISIS ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​មួយចំនួន​បាន​លើកឡើង​ថា ប្រហែលជា​មាន​ហេតុផល​ផ្សេង​លើសពីនេះ ទើប​អាមេរិក បញ្ជូន​លោក Kerry ទៅ​ទាំង​តក់ក្រហល់​បែបនេះ​៕​