(ភ្នំពេញ)៖ លោក ហ៊ុយ ពិសិដ្ឋ សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ព្រមទាំងលោកស្រី សុភ័ក ថាវី អនុប្រធានក្រុមការងារចុះជួយ សង្កាត់ព្រែកថ្មី នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចុះជួបសំណេះសំណាល ពង្រឹងសកម្មជនយុវជន សាខាបក្សសង្កាត់ អនុសាខាបក្សភូមិ ដោយពន្យល់ពីបញ្ហា នានា ដែលកំពុងកើតឡើងនៅកម្ពុជា ពិសេសបញ្ហារឿងអាស្រូវ ផ្លូវភេទរបស់ កឹម សុខា ដែលប្រជាជនកំពុងចាប់អារម្មណ៍។

នៅចំពោះមុខសកម្មជនជិត២០០នាក់ លោក ហ៊ុយ ពិសិដ្ឋ បានផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះលោក ហ៊ុយ ពិសិដ្ឋ បានថ្លែងថា គណបក្សប្រជាជន ដែលទទួលបានជោគជ័យ កន្លងមក គឺដោយសារតែបងប្អូន ជាសមាជិកថ្នាក់មូលដ្នាននេះហើយ ដែលជាគ្រឹះដ៏រ៉ឹងមុំា សម្រាប់ឈាន ទៅទទួលបានជោគជ័យនៅ អាណត្តិបន្តបន្ទាប់ ពីព្រោះមានតែបងប្អូន ដែលរស់នៅប្រចាំផ្ទាល់ ជាមួយបងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដឹងសុខដឹងទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដឹងថាពួកគាត់កំពុងជួបប្រទះនៅកង្វះខាតអី និង តម្រូវការអី ហើយបងប្អូនត្រូវចុះ ជួយដល់ពួកគាត់ជាបន្ទាន់ប្រសិនបើ លើសពីលទ្ធភាពបងប្អូន ត្រូវរាយការជូនមកក្រុមការងារ ជាបន្ទាន់ដើម្បី ឲ្យក្រុមការងារបានចុះជួយដល់ពួកគាត់យើងមិនត្រូវទុកឲ្យ រងការលំបាក តែម្នាក់ឯងនោះទេ។ ពីព្រោះបងប្អូនថ្នាក់មូលថ្ឋានដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំណែកឯពួកលោកវិញគឺទាល់តែបងប្អូន រាយការជូនទើបបានដឹង បើបងប្អូនមិនរាយការក៏មិនដឹងដែរ ហើយបើបងប្អូនរាយការ ទៅមិនពិតក៏រាយបន្តមិនពិតដែរ ដូច្នេះហើយបងប្អូន គឺជាស្នូលដ៏រ៉ឹងមុំាបំផុត។

លោកបានបន្តទៀតថា បងប្អូនជាសមាជិកថ្នាក់មូលដ្ឋាន ត្រូវតែបន្តធ្វើអំពើល្អជា មួយបងប្អូនប្រជាពលរដ្ឋ របស់យើងដូចពេល ដែលពួកគាត់ត្រូវការបំពេញសេវាសាធារណៈនានា គឺត្រូវបំពេញជូនពួកគាត់ ធ្វើឲ្យលឿន កុំយឺតយ៉ាវធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាន ភាពកក់ក្តៅពីយើងជាអាជ្ញាធរមូលដ្ឋាននោះ។ ជាមួយគ្នានេះលោកស្រី សុភ័គ ថាវី ដែលជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ចបានថ្លែងកោតសរសើរដល់ គណៈកម្មការបក្សសង្កាត់ព្រែកថ្មី ដែលបានដឹកនាំអភិវឌ្ឍន៍ មូលដ្ឋានឲ្យមានការរីកចំរើន និងអនុវត្តន៍សម្រេចរាល់ការងារ ដែលបក្រប្រគល់ជូន។

លោកស្រី សុភ័គ ថាវី បានថ្លែងទៀតថា ដើម្បីឲ្យគណបក្សប្រជាជនរឹងមាំកាន់តែខ្លាំង សូមបងប្អូនសមាជិកបក្ស ពង្រឹងសាមគ្គីផ្ទៃក្នុង ស្មោះត្រង់នឹងគ្នា យើងរួមសាមគ្គីគ្នា យើងពិតជាឈ្នះ។

លោក លីវ វណ្ណថេង ប្រធានគណៈកម្មការបក្សសង្កាត់ព្រែកថ្មី បានឲ្យដឹងថា បន្ទាប់ពីសំណេះសំណាល ចប់លោកប្រធាន និងអនុប្រធាន បានជូនវត្ថុអនុស្សាវរីយ៍ ដល់គណៈកម្មការបក្សសង្កាត់ សាខាបក្សភូមិ ប្រធាន អនុប្រធានអនុសាខាចំណុះភូមិទាំង៦ និងសាខាបក្ស ក្នុងមូលដ្ឋាន ប្រមាណ២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានទឹកក្រូច ១កេស មី១កេស សារុង១ និងថវិកា៧ម៉ឺនរៀល ដើម្បីបងប្អូន សម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ ៕