(អេហ្ស៊ីប)៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថពាសដែក ​ចំនួនពីរគ្រឿង ផ្ទុះឡើងនៅតំបន់ឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប នេះ​បើយោងតាមការ​ចេញផ្សាយ ​របស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី០៨ ខែមេសា។

អាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងថា រថពាសដែកបានធ្វើដំណើរតាមផ្លូវក្នុងតំបន់ Rafah និងតំបន់ Sheikh Zuwayed ស្រាប់តែបើកកិនគ្រាប់ ដែលគេសង្ស័យថាជាគ្រាប់មីន ទើបបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ ក្នុងនោះមាន​ទាហាន
៥នាក់ស្លាប់ និង​យោធាម្នាក់ ព្រមទាំង​ជនស៊ីវិលម្នាក់។

ក្រោយពីកើតមានករណីនេះ ក្រុមឧទ្ទាម ISIS ក៏បានចេញមុខប្រកាសថា ករណីផ្ទុះរថពាសដែកនោះ ជាទង្វើរបស់ខ្លួន ដោយពួកគេបានបង្កប់គ្រាប់បែកជាច្រើននៅតាមផ្លូវដែលកើតមានករណីខាងលើ៕

Advertising