(បន្ទាយមានជ័យ)៖​ រយៈពេលប៉ុន្មានថ្ងៃនេះរដ្ឋបាល​ក្រុងប៉ោយប៉ែត​ និងកងកម្លាំងប្រដាប់អាវុធ​​បាននាំយក​ទឹកស្អាត​ ចែកជូនពលរដ្ឋ​ជាច្រើ​នគ្រួសារ​ ដោយឆ្លើយតបទៅ​និងតម្រូវការខ្វះខាតទឹកស្អាត​ប្រើប្រាស់ប្រចាំថ្ងៃដោយសារ​តែអាកាសធាតុ​រាំងរីងស្ងួតក្តៅហួតហែង ។

 នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល​ព្រំដែន កម្លាំងសឹករងក្រុង ប្រជាការពារ បាននាំយករថយន្ដពន្លត់អគ្គីភ័យរបស់លោក គាត ហ៊ុល  ដឹកទឹកស្អាតយកចែកជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះផងដែរ លោកអភិបាលបានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់​ឲ្យបានខ្ពស់​ចំពោះគ្រោះ​អគ្គិភ័យ​ដែលអាចកើតមាន​ឡើងជាយ​ថាហេតុនារដូវនេះ និងសូមប្រើប្រាស់​ទឹកដោយ​ការ​សន្សំសំចៃ ។

ដោយឡែក បងប្អូនដែលធ្វើស្រែប្រាំងនៅខាងក្រោមទំនប់អាងអូរខៃ​ដន ដែលបានប្រមូលផលរួចហើយ មេត្តាផ្អាកធ្វើជាថ្មី ជាបណ្តោះអាសន្ន ព្រោះបរិមាណទឹកក្នុងអាងអាច​ប្រឈមទៅនិងកង្វៈខាត​ទឹកផ្គុតផ្គង់ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាទៀតថា​ ការចុះចែកទឹកចចែក​ជូនប្រជាពលរដ្ឋ​ចំនួនជាង២០០​គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៕