Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធម្មការ និងសាសនារៀបចំកម្មវិធីអបអរសាទរព្រះមហាក្សត្រ ទទួលព្រះរាជបរមងារជា «ព្រះស្រីលោកធម្មិករាជ»

08-04-2016 11:01

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា លើកទី១ ឆ្នាំ២០១៦ នៅកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ពិធីទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសានេះ ធ្វើឡើង ដើម្បីអបអរសាទរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទទួលព្រះរារាជបរមងារ កិត្តិយសថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនាជា «ព្រះស្រីលោក ធម្មិករាជ»។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះរាជាអធិបតីភាព សម្តេចព្រះមហាសង្ឃរាជ គណធម្មយុត្តិកនិកាយ សម្តេចព្រះសង្ឃនាយក និងលោក ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមទាំងតំណាងក្រសួងស្ថាបន័ទាំងអស់។

ក្នុងកម្មវិធីនេះប្រព្រឹត្តទៅតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល ដែលបាននិមន្តព្រះ សង្ឃ៥៦០អង្គ រាប់បាត្រថ្វាយមហាកុសល ដល់ព្រះមហាក្សត្រផងដែរ៕