(ភ្នំពេញ)៖ ក្រុមអាជីវករនៅផ្សារឯករាជ្យ២ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំនួន១៣៥នាក់ ត្រូវមេតុងទីន បោកលុយជាង២០ម៉ឺនដុល្លារ រួចហើយរត់បាត់ជាង១០ថ្ងៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយនាំគ្នារត់មកដាក់ពាក្យបណ្តឹង សុំជួយអត្តរាគមន៍នៅសង្កាត់ចោមចៅ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ។

ក្រុមអាជីវករ បាននិយាយថា មេតុងទីនឈ្មោះ ទឹម  ស្រីនាង អាយុប្រហែល៤៣ឆ្នាំ រស់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ពួកគាត់លេងតុងទីននេះ ចាប់ពីក្បាល២ម៉ឺនរៀលដល់ ៥០ដុល្លារក្នុងម្នាក់ៗ ហើយខ្លះបានអស់លុយជាង១ម៉ឺន អ្នកខ្លះ២ម៉ឺន សរុបទាំងអស់ជាង ២០ម៉ឺនដុល្លារ ។

យ៉ាងណាក៏ដោយនៅពេលនេះ អាជ្ញាធរសង្កាត់ចោមចៅ បាននិងកំពុងធ្វើការសួរនាំ និងដោះស្រាយជូនតាម លទ្ធភាពជាក់ស្តែង ផងដែរ៕