(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងប្រជាជននៅទូទាំងស្រុកសន្ទុក ឲ្យរៀបចំខ្លួរៀនរស់ជាមួយកូវីដ១៩ ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាបណ្ដើរៗឡើងវិញ តបតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នា។

ការអំពាវនាវដូចនេះរបស់ លោក ជា ចាន់តូធ្វេីឡើង ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២២-២០២៧ ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោក ជា ចាន់តូ បានបន្តថា ចាប់ពីពេលនេះតទៅយើងត្រូវចូលរួមជួយដល់ការបើកវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដើម្បីស្ដារសេដ្ឋកិច្ចជាតិជាបណ្ដើរឡើងវិញ។ លោកបានបន្តទៀតថា ដើម្បីឲ្យកិច្ចការនេះមានដំណើរបានល្អនោះ គឺត្រូវការការចូលរួមជាចាំបាច់ពីប្រជាជនទាំងអស់ទើបធ្វើឲ្យសេដ្ឋកិច្ចជាតិយើងងើបឡើងវិញបាន ហើយនៅបរិបទនេះប្រជាជនយើងគ្រប់ៗរូបត្រូវរស់នៅដោយការប្រុងប្រយ័ត្នតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃគឺចេះរៀបចំខ្លួនជាមួយកូវីដ១៩។

សូមបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២២~២០២៧ របស់គណបក្សប្រជាជនកម្ពុជាដែលបានយកមកផ្សព្វផ្សាយនេះ ត្រូវបាន លោក ជា ចាន់តូ បញ្ជាក់យ៉ាងថា គឺគណបក្សបានរៀបចំឡើងដោយឈរលើមូលដ្ឋានតថភាពនៃសង្គម សេដ្ឋកិច្ចកម្ពុជា ស្ថានភាពជាក់ស្ដែងរបស់ ឃុំ សង្កាត់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់មូលដ្ឋានក្នុងការថែរក្សាសន្តិភាព និងការលើកស្ទួយកម្រិតជីវភាពរស់នៅឲ្យបានកាន់តែប្រសើរ។

នៅក្នុងគោលនយោបាយរអភិវឌ្ឍន៍ ឃុំ សង្កាត់ គោលនយោបាយសម្រាប់ឆ្នាំ ២០២២-២០២៧ដែរនេះ ក៏បានបញ្ជាក់ច្បាស់ពីជំហរហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជាជន ។

លោក ចាន់តូ បានបញ្ជាក់ថា ដើម្បីឲ្យគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់២០២២-២០២៧ សម្រេចបានជោគជ័យបាននោះលុះត្រាណាយើងម្នាក់ៗមានការពុះពារ និងមានសាមគ្គីភាពគ្នា បានល្អតាំងពីថ្នាក់ដល់មូលដ្ឋាន៕