TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២៨នាក់, ជាសះស្បើយ៣១៩នាក់, ស្លាប់ចំនួន ៩នាក់ ( ៧នាក់អត់បានចាក់វ៉ាក់សាំង) (Video inside)
24-10-2021 11:36
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២៨នាក់, អ្នកជំងឺចំនួន៣១៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,៧៧២នាក់, អ្នកជាសះស្បើយសរុបចំនួន១១២,៩៧៧នាក់, ស្លាប់សរុបចំនួន២,៧៣៤នាក់៕