(​ហ្សា​កាតា​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​រៀបចំ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​នេះ​ជា​សញ្ញា​អាក្រក់​មួយ បង្ហាញ​ពី​ភាព​តានតឹង និង​ភាព​ភាព​ប្រទូស្ត​រាយ កាន់តែ​ខ្លាំង​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​មេសា​។​

​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា កងកម្លាំង​យោធា ៤​អង្គភាព​នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​តាម​តំបន់​ពិសេសៗ​មួយចំនួន ដែល​តំបន់​ទាំងនោះ ត្រូវបាន​ឥណ្ឌូនេស៊ី អះអាងថា​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ការ​ដាក់​ទ័ព​នេះ​គឺ​ដើម្បី​ការពារ​ពី​ការឈ្លានពាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រុយ​ណេ និង​ឥណ្ឌូនេស៊ី បាន​កើត​មាន​ជម្លោះ​ដណ្ដើម​ដែនសមុទ្រ​ចិន​នេះ ព្រោះ​តែ​វា​ជា​ផ្លូវទឹក​ដ៏​សំខាន់​ដែល​អាច​រកចំណូលបាន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ​៕​