(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែរនោះ បានហៅការបាត់អាសនៈសភា ២២កៅអី កាលពីការបោះឆ្នោតឆ្នាំ២០១៣ គឺជាការត្រូវមួយកំផ្លៀងយ៉ាងដំណំ និង បានជំរុញមន្រ្តីរួមគ្នាពង្រឹងប្រសិទ្ធភាពការងារ បង្កើនប្រជាប្រិយភាពចៀសវាងការត្រូវមួយកំផ្លៀងទៀត។

ការថ្លែងរបស់លោក ប៊ិន ឈិន បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។ លោក ប៊ិន ឈិន បានថ្លែងយ៉ាងដូច្នេះ «ប្រាប់ឲ្យចាំថា គណបក្សប្រជាជនត្រូវមួយកំផ្លៀង តែត្រូមួយកំផ្លៀង ទៀត នៅតែ ៦០អីហ្នឹងងាប់ហើយ ចាំណានៅតែ ៦១ងាប់ហើយ។ ចឹងបានខ្ញុំនិយាយថា ឲ្យយើងហ្នឹងទៅជាប៉ារ៉ាបូលផ្ងារចុះពី ៩០ មកនៅ ៦៨ត្រឹមហ្នឹង ហើយឲ្យវាឡើងទៅវិញ។ ឲ្យ CNRP ហ្នឹង វាទៅជាប៉ារ៉ាបូលដែរ តែប៉ារ៉ាបូលផ្កាប់ ឲ្យវាឡើងទៅ ២០, ២១, ២៩ ដល់ខ្ពស់បំផុត ៥៥ វាធ្លាក់ទៅវិញ»

លោក ប៊ិន ឈិន បានបន្ថែមទៀតថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងអួតយ៉ាងខ្លាំងពីជ័យជម្នះរបស់ខ្លួនសម្រាប់ការបោះឆ្នោត អាណត្តិក្រោយ។ ចំណុចនេះ ត្រូវបានលោក ប៊ិន ឈិន ថ្លែងថា វាមិនទាន់ប្រាកដទេ កុំឲ្យគណបក្សប្រឆាំងមួយនេះអួតខ្លាំងពេក។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានជំរុញឲ្យមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ខិតខំបង្កើនកម្លាំងសាម គ្គីភាពផ្ទៃក្នុង និងធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រជាប្រិយភាពឡើងវិញ៕

លោក ប៊ិន ឈិន៖ ការបាត់ ២២កៅអី ជាការត្រូវមួយកំផ្លៀងយ៉ាងដំណំ មន្រ្តីប្រយ័ត្នត្រូវមួយកំផ្លៀងទៀត

Posted by Fresh News on Thursday, April 7, 2016
Advertising