(​ណៃពិដោ​)៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​មនុស្ស​សំខាន់បំផុត​នៅក្រោយ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា លោកស្រី អោង​សាន ស៊ូ​ជី នៅ​ថ្ងៃ​ព្រហស្បរិ៍​នេះ បាន​អះអាង​ថា លោក​ស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកទោសន​យោបា​យ​មួយចំនួន នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នា​រយៈពេល​ប៉ុន្មាន​ខាង​មុខ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​មេសា​។​

​នៅក្នុង​សេចក្ដីប្រកាស​របស់​លោក​ស្រី ស៊ូ​ជី បានឲ្យដឹងថា លោក​ស្រី​នឹង​ស្នើ​ទៅ​កាន់​ស្ថាប័ន​តុលាការ​ឲ្យមាន​ការដោះ​លែង​អ្នកទោសនយោបាយ​, សកម្មជន​នយោបាយ និង​ក្រុម​និស្សិត​មួយចំនួនទៀត ដែល​ជាប់ពន្ធ​ធនាគារ​ដោយសារ​បញ្ហា​នយោបាយ ប៉ុន្តែ​លោកស្រី​បានបញ្ជាក់​ថា ការដោះលែង​នឹង​ត្រូវ​ធ្វើឡើង​តាម​ផ្លូវច្បាប់ ហើយ​វា​ក៏​អាស្រ័យ​ទៅលើ​តុលាការ​ផង​ដែរ ប៉ុន្តែ​លោកស្រី​នឹង​ខិតខំ​ឲ្យអស់​ពី​លទ្ធភាព​៕​