(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី៧ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ឲ្យម្ចាស់អាជីវកម្មលើការជួញដូរ ហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ជាដើម ដែលពុំទាន់មានអាជ្ញាបណ្ណ សូមប្រញាប់ទៅដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណស្របច្បាប់ និងបទប្បញ្ញតិជាធរមាន។

គណៈកម្មការមូលបត្រកម្ពុជា ក៏បានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានច្បាស់លាស់ក្នុងាករសម្រេចចិត្តលើការវិនិយោគលើអាជីវកម្មឧបករណ៍និស្សន្ទនេះ ដែលត្រូវមានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖