(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៧៧,៣៨៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,៦២០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៧,២០១នាក់ (ស្លាប់ ១៤៣,០៧៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៣៥,៣៦៩នាក់ (ស្លាប់ ៤០,៩៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤០៧,៣៨២នាក់ (ស្លាប់ ២៨,១៣៨នាក់)
* ថៃ ឆ្លងចំនួន ១,៨១១,៨៥២នាក់ (ស្លាប់ ១៨,៤៨៦នាក់)
* វៀតណាម ឆ្លងចំនួន ៨៧៣,៩០១នាក់ (ស្លាប់ ២១,៤១៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩០,៩០១នាក់ (ស្លាប់ ១៨,៤៤៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៥៨,៥៨៧នាក់ (ស្លាប់ ២៦៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,២០១នាក់ (ស្លាប់ ២,៦៩៣នាក់)
* ទ្បាវ ឆ្លងចំនួន ៣៣,៦០៦នាក់ (ស្លាប់ ៤៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,៣៨៦នាក់ (ស្លាប់ ៧៨នាក់)៕