Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកដ្ឋានកិច្ចការយោធាស៊ីវិល ទទួលអំណោយម៉ាស៊ីនកុំព្យូរទ័រ និងម៉ាស៊ីនហ្វូតូកូពី ពីអង្គការ AGM កូរ៉េ

07-04-2016 16:30

(ភ្នំពេញ)៖ នាយកដ្ឋានកិច្ចការយោធា ស៊ីវិលក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៧ ខែមេសានេះ​ បានរៀបចំពិធីទទួលអំណោយ ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនហ្វូតូកូពី ពីក្រុមយុំាងភូង នៃអង្គការ AGM ប្រទេសកូរ៉េ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពី​មន្ត្រីយោធាពាក់ព័ន្ធ និងមន្ត្រីអង្គការ AGM របស់ប្រទេសកូរ៉េជាច្រើននាក់ផងដែរ៕