(​ញ៉ូ​ដេលី​)៖ យ៉ាងហោច​ណាស់​មនុស្ស ៧០​នាក់​បាន​ស្លាប់ ដោយសារ​បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង នៅក្នុង​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ឥណ្ឌា បាន​ប្រកាស​ឲ្យដឹង​ថា អាកាសធាតុ​បាន​ឡើង​ក្ដៅ​ខ្លាំង​នៅក្នុង​រដ្ឋ Telangana ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥ​ណ្ឌូ ដោយ​បណ្ដាលឲ្យ​មនុស្ស ៧០​នាក់​ស្លាប់ ហើយ​អាច​នឹង​មាន​អ្នកស្លាប់​កើន​ទៀត បើសិនជា​អាកាសធាតុ​នៅតែ​បន្ដ​ឡើង​កម្ដៅ​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់​ភាគច្រើន​គឺជា​កម្មករ និង​អ្នក​ដែល​បម្រើ​ការងារ​នៅក្នុង​រោច​ក្រ​សិប្បកម្ម ជាពិសេស​គឺ​អ្នក​ដែល​ធ្វើ​ការងារ​នៅក្រោម​ពន្លឺ​ថ្ងៃ ដោយ​ពួក​ជួប​នូវ​បញ្ហា​គាំង​បេះ​ដួង និង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​នៅពេលនេះ រដ្ឋាភិបាល​បាន​ជួន​ដំណឹង​ឲ្យ​ពលរដ្ឋ​ទាំង​អស់​មាន​ការប្រុងប្រយ័ត្ន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៥ មាន​មនុស្ស​ជាង ២៣៣០​នាក់ បាន​ស្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​ការឡើង​កម្ដៅ​ខ្លាំង​៕​

Advertising