(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ បានថ្លែងថា លោកមិនចង់ឮ ឬឲ្យមន្រ្តីក្រសួងសាធារណការទទួលរងការស្តីបន្ទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះទេ គឺចង់ឲ្យមន្រ្តីទាំងអស់ទទួលបានការកោតសរសើរពីនាយករដ្ឋមន្រ្តី និងសាធារណជន។

ការថ្លែងរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងបន្ទាប់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ បានទទួលការស្តីបន្ទោសខ្លាំងពីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការខូចផ្លូវ ហើយគ្មានការ ជួសជុល។

លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ការងារប្រជាជាតិធំណាស់សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងជាសេនាធិ ការត្រូវតែបម្រើ កុំឲ្យនាយករដ្ឋមន្រ្តីឈឺក្បាល ដោយសារក្រសួងរបស់យើង។ ខ្ញុំអត់ចង់ឮមន្រ្តីយើងត្រូវមាត់នោះទេ បើលើក លើកសរសើរថា នែ! ក្រសួងសាធារណការ និង ដឹកជញ្ជូនគេធ្វើការបានល្អណាស់ គេរួបរួមគ្នា គេស្រឡាញ់គ្នា គេធ្វើការបានជោគជ័យប្រ ជារាស្រ្តសប្បាយចិត្ត អបអរសាទរ អាហ្នឹងហើយសប្បាយចិត្តជាងអ្វីទាំងអស់»

ដើម្បីសម្រេចជោគជ័យលើការងារនៅក្រសួងសាធារណការ និង ដឹកជញ្ជូន និងទទួលបានការសាទរពីប្រជាបលរដ្ឋនោះ លោក ស៊ុន ចាន់ថុល បានសុំឲ្យមន្រ្តីក្រោមឱវាទរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមសហការ ប្រឹងប្រែង និង ជួយជ្រោមជ្រែងការងារឲ្យ អស់ពីកម្លាំងកាយចិត្តទាំងអស់គ្នា៕

លោក ស៊ុន ចាន់ថុល៖ «ខ្ញុំមិនចង់ឮមន្រ្តីយើងត្រូវមាត់ទេ ចង់ឮពាក្យសរសើរ និងសាទរការងារមន្រ្តីរបស់យើង»

Posted by Fresh News on Wednesday, April 6, 2016
Advertising