(ភ្នំពេញ)៖ ឧត្តមសេនីយឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ បានបន្តឧបត្ថម្ភថវិកា ចំនួន ១,៤០០ ០០០រៀលទៀត ដល់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១។

ជាមួយគ្នានេះ លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ តំណាងលោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក៏បានយកថវិកាទាំងអស់នេះ មកបន្តឧបត្ថម្ភដល់កងកម្លាំងសណ្ដាប់ធ្នាប់ (ប្រជាការពារ) សង្កាត់ទាំងអស់ ដើម្បីលើកទឹកចិត្តផងដែរ ក្នុងការខិតខំប្រឹងប្រែងចូលរួមអនុវត្តភារកិច្ច ទាំងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខ និងការងារមួយចំនួនទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព សម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ។

លោកស្រី រាជ ផាវឿន និងកងកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ទាំងអស់ តាមរយៈអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ សូមគោរពថ្លែងអំណរអរគុណលោក យឹម លាង ព្រមទាំងក្រុមគ្រួសារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភជានិច្ច ទាំងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ក និងថវិកាផងដែរ ដល់រដ្ឋបាលសង្កាត់ទួលសង្កែទី១ លើការងាររក្សាសន្តិសុខ និងការងាររៀបចំសណ្តាប់ធ្នាប់ និងការងារមួយចំនួនទៀត ក្នុងមូលដ្ឋាន ក្រៅពីលោកស្រីចៅសង្កាត់ទួលសង្កែទី១ និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ រូបនេះ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕