(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺកូវីត១៩ ជូនប្រជាពលរដ្ឋ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បានក្លាយជាមណ្ឌលព្យាបាលកូវីដ១៩ លក្ខណៈឯកជនផ្លូវការ និងអាចទទួលអ្នកជំងឺកូវីដ១៩ឲ្យសម្រាកព្យាបាល ចាប់ពីពេលនេះតទៅ។ ក្រោយទទួលបាននូវការអនុញ្ញាតពីក្រសួងសុខាភិបាល លេខ ៥១៥ អបស.មព ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញមាន ក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍លើការព្យាបាលជំងឺកូវីដ១៩ ជាមួយ ក្រមសីលធម៌វិជ្ជាជីវៈ មានបន្ទប់សម្រាកព្យាបាលធំទូលាយ និងមានផាសុកភាព ព្រមជាមួយកញ្ចប់ព្យាបាលក្នុងតម្លៃសមរម្យ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយឃាតករគ្មានស្រមោលកូវីដ១៩។ ក៏ដូចជាស្របតាមបំណងអ្នកជំងឺកូវីដ១៩ មួយចំនួនដែលចង់ប្រើប្រាស់សេវាព្យាបាលលក្ខណៈឯកជនក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែលថា គ្លីនិកវឌ្ឍនៈវិជ្ជាមាន២សាខា គ្លីនិកវឌ្ឍនៈវិជ្ជាសាខាឫស្សីកែវ (សាខាទី១ ចាស់) បើកបម្រើការងារពិនិត្យព្យាបាលជាធម្មតារាល់ថ្ងៃ (ជំងឺថ្លើម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម និង ជំងឺទូទៅ ) ២៤ម៉ោង/២៤ម៉ោង។ ចំណែកឯ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញសាខាសែនសុខ (សាខាទី២ថ្មី) ទើបទទួលបានការអនុញ្ញាតជាផ្លូវពីក្រសួងសុខាភិបាលអោយផ្តល់សេវាពិនិត្យ ថែទាំ និង ព្យាបាល ជំងឺកូវីដ១៩ ។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ឯកជន ដែលគោរពតាមគោលការណ៍ណែនាំ ជាធរមាន និង និតិវិធីស្តង់ដាប្រតិបត្តិ ដែលកំណត់ដោយក្រសួងសុខាភិបាល ទាំងការពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ មានទីតាំងនៅលើ មហាវិថីហាណូយ អាគាលេខC14(1&2) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើច្រកចូលនៃបុរីជីបម៉ុងហ្រ្គេនភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 093 2222 51 / 017 456 073 012 541 155 / 016 541 155 / 060 541 155 និង E-mail: [email protected]