(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ ពីសំណាក់ក្រុមពេទ្យរបស់កងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើម បើកយុទ្ធនា ការចាក់ចាប់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅក្នុង ខណ្ឌ ចំនួន ៦ របស់រាជធានីភ្នំពេញ ដែលរួមមាន ៖ ខណ្ឌមានជ័យ , ខណ្ឌដង្កោ , ខណ្ឌកំបូល , ខណ្ឌពោធិ៍ សែន ជ័យ , ខណ្ឌឫស្សីកែវ , ខណទួលគោក និង ខណ្ឌ សែន សុខ។

បើតាមសេចក្តីរាយការណ៍ពីមន្ត្រីសុខាភិបាលរបស់កងយោធពលខេមរភូមិន្ទ រហូតមកដល់ពេលនេះដំណើរ ការចាក់ វ៉ាក់សាំង ដូ ស ជំរុញ បាន ប្រព្រឹត្តទៅមានភាពល្អប្រសើ រតាម គ្រោងទុក និងមិនមានឧបសគ្គអ្វីគួរឲ្យកត់សម្គាល់ឡើយ ប្រជាពលរដ្ឋ បាន មកចូលរួម ចាក់ វ៉ាក់សាំង ដូ ស ជំរុញ នេះ យ៉ាងច្រើនកុះករ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហ៊ានទៅមុខរបស់កម្ពុជា លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។

តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូប អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕