(ភ្នំពេញ)៖ ដំណើរការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ តាមការគ្រោងទុក ការប្រកាសលទ្ធផល នៃការបោះឆ្នោតក៏នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃដដែល។

សូមជម្រាបថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី មានចំនួន ៣៣រូប ហើយបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បញ្ជាក់ថា មានបេក្ខភាពចំនួន ១១០រូប បានឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។

នៅរសៀលថ្ងៃនេះដែរ គណៈមេធាវីក៏នឹងបិទមហាសន្និបាតរបស់ខ្លួន ក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ៕