(​អឺរ៉ុប​)៖ សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម ISIS ម្នាក់ ដែល​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែកហ្ស៊ិក ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លងទៅនេះ គឺ​ធ្លាប់បាន​បម្រើ​ការងារ​នៅក្នុង​សភា​សហភាព​អឺរ៉ុប (EU) ​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuter នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​។​

​អ្នកនាំពាក្យ​របស់​សភា​សហភាព​អឺរ៉ុប លោក Jaume Duch Guillot បាន​ថ្លែងឲ្យដឹងថា សកម្ម​ប្រយុទ្ធ ISIS ម្នាក់​ក្នុង​ចំណោម​សកម្មប្រយុទ្ធ​ជាច្រើន​នាក់ ដែល​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រុច​សែ​ល គឺ​ធ្លាប់បាន​បម្រើ​ការងារ​ជា​អ្នក​​បោស​សំអាង​នៅ​សភា​សហភាព​អឺរ៉ុប ចន្លោះ​ឆ្នាំ​២០០៩ ដល់​២០១០ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជាង​នេះឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ និង​ចំណត​​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែកហ្ស៊ិក ដែល​បណ្ដាលឲ្យ​មនុស្ស ៣៥​នាក់​ស្លាប់ និង​របួស​ជាង ២៥០​នាក់ ដោយ​ក្រុម ISIS បាន​ចេញមុខ​អះអាង​ថា​ជា​ទង្វើ​របស់​ខ្លួន​៕​