(​ប៉ា​គី​ស្ថាន​)៖ ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​ស្ថាន បាន​និង​កំពុង​តែ​ទទួល​រង​នូវ​ដី​បាក់​យ៉ាងដំណំ ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង ធ្លាក់​មក​ជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាលឲ្យ​ដី​នៅ​តាម​ជើងភ្នំ និង​តំបន់​ខ្ពង់រាប​ជាច្រើន​ទៀត ត្រូវ​ហូរ​ច្រោះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​។​

​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​ខាងលើ​នេះ បាន​បណ្តាលឲ្យ​មនុស្ស ៩២​នាក់​ហើយ​បាត់បង់​ជីវិត និង ៧៧​នាក់​ផ្សេង​ទៀត​រងរបួស ក្នុង​រយៈពេល​០៥​ថ្ងៃ​មក​នេះ​។ ក្រុម​ជួយសង្គ្រោះ បាន​ទៅ​ដល់ ខេត្ត Kohistan ភាគ​ពាយ័ព្យ​ប្រទេស ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​ងាយ​នឹង​រងគ្រោះ នានា​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​។​
​រហូតមកដល់​ពេលនេះ អាកាសធាតុ​នៅ​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន ដែល​តែងតែ​ទទួលរង​គ្រោះធម្មជាតិ​ជា​រៀងរាល់​ឆ្នាំ​នោះ ហាក់​បាន​ប្រសើរ​ឡើង​បន្តិច​ហើយ​៕​