(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៥នាក់, អ្នកជំងឺចំនួន៤៩៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។

គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,១៤០នាក់, អ្នកជាសះស្បើយសរុបចំនួន១១០,១៥៤នាក់, ស្លាប់សរុបចំនួន២,៦១០នាក់៕