(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កែទម្រង់សេវាសាធារ  ណការ និងដឹកជញ្ជូនឲ្យបានលេចធ្លោជូនប្រជាពលរដ្ឋក្នុងរយៈពេល ១០០ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាលើវិស័ យសាធារណការ និងដឹកជញ្ជូននេះ ធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។

នៅក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា រូបលោកទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើការកែទម្រង់លើការផ្តល់សេវា សាធារណការ និងដឹកជញ្ជូន ជូនប្រជាពលរដ្ឋឲ្យបានលេចធ្លោ ដើម្បីបង្ហាញពីប្រសិទ្ធភាព នៃការរុះរើគណរដ្ឋមន្រ្តីរបស់សម្តេច។

លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ «សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មកខ្ញុំ ថាឲ្យខ្ញុំរៀបចំកម្មវិធី ១០០ថ្ងៃ សូម ជម្រាបថា ១០០ថ្ងៃគត់ ដើម្បីធ្វើការងារនេះ ការកែទម្រង់សេវាសាធារណៈជូនទៅប្រជាពលរដ្ឋឲ្យលេចធ្លោឡើង ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋទទួលស្គាល់ថា ការរៀបចំផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការរៀបចំ ដ៏ត្រឹមត្រូវ»

រដ្ឋមន្រ្តីដែលធ្លាប់ទទួលបានប្រជាប្រិយភាពក្នុងការធ្វើកំណែទម្រង់នៅក្រសួងពាណិជ្ជកម្មរយៈពេលជាង ២ឆ្នាំមកនេះ បានថ្លែងថា  ការធ្វើកំណែទម្រង់នៅក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសិទ្ធភាពមិនអាចពឹងលើរូបតែម្នាក់ឯងបាននោះឡើយ ត្រូវមានការ ចូលរួមសហការគ្នាសាមគ្គីគ្នារវាងមន្រ្តីក្នុងក្រសួងទាំងអស់ ទើបសម្រេចបាននូវជោគជ័យជូនជាតិ ជូនរាជរដ្ឋាភិបាល និងប្រជាជន។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទូចឲ្យមន្រ្តីចូលរួមសហការជាមួយរូបលោក ដើម្បីសម្រេចជោគជ័យរួម។ បើទោះបីការធ្វើកំណែ ទម្រង់នេះមានភាពលំបាកយ៉ាងណាក្តី លោក ស៊ុន ចាន់ថុល បានប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យវិស័យសា  ធារណការ និងដឹកជញ្ជូន បានកាន់តែល្អប្រសើរ៕

Posted by Fresh News on Wednesday, April 6, 2016