(ភ្នំពេញ)៖ រាល់ការទិញផលិតផល Samsung ដែលរួមមានទូរទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកសំលៀកបំពាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ អតិថិជននឹងទទួលបានការថែមជូនដូចជាម៉ាយក្រូវែវ ម៉ាស៊ីនប៊ូមធូលី ឬក៏ជើងទម្រទូរទស្សន៍ជាដើម។

ឥឡូវនេះអតិថិជនរបស់ Samsung អាចទទួលសម្ភារសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយទទួលបានកាដូជាច្រើនដូចជា៖ រាល់ការទិញទូរទឹកកក Twin Cooling Plus ឬម៉ាស៊ីនបោកសំលៀកបំពាក់ដែលបានកំណត់ នឹងទទួលបាននូវម៉ាយក្រូវ៉េវ ឬក៏ម៉ាស៊ីន ប៊ូមធូលីចំនួនមួយភ្លាមៗ។ ហើយរាល់ការទិញទូរទស្សន៍ ចាប់ពី ៣២អ៉ីញ ដល់ ៤៨អ៉ីញ អតិថិជននឹងទទួលបានជើងភ្ជាប់ជញ្ជាំងចំនួនមួយភ្លាមៗផងដែរ។ ការផ្តល់ជូននេះគឺសម្រាប់តែផលិតផលដែលបានកំណត់ប៉ុណ្ណោះ។

សូមកុំឲ្យឱកាសទទួល បានផលិតផលដ៏ល្អរបស់ Samsung នេះកន្លងផុតឲ្យសោះ ព្រោះរយៈពេលមានកំណត់៕